(ម៉ូស្គូ)៖ ក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានអះអាងនៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈនេះថាជនស៊ីវិល ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើងធំ ពីសំណាក់កងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីមកពីតំបន់ Luhansk បានឱ្យដឹងទៀតថាការវាយប្រហារ ខាងលើកើតឡើងកាលីថ្ងៃអាទិត្យម្សិលមិញនេះ។ ប៉ុន្តែ កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែនមិនទាន់ធ្វើការអត្ថាធិប្បាយអ្វីទេ ឆ្លើយតបទៅនឹង
ការចោទប្រកាន់នេះ។
ជុំវិញវិបត្តិអ៊ុយក្រែនផងដែរ, លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រូវបានគេរាយការណ៍ថាបានឯកភាព ជាគោលការណ៍ក្នុងការរៀបចំកិច្ចប្រជុំកំពូលមួយ ស្របពេលការិយាល័យប្រធានាធិបតីបារាំង លោក ម៉ាក្រុង មើលឃើញថារុស្ស៊ីនឹងឈ្លានពាន ប្រទេសក្បែរខាងរបស់ខ្លួនឡើយ៕
ប្រភព៖ Reuters
មតិយោបល់