យោងតាមផេក PHNOM PENH Police Commissariat បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យកាបិទឡូហ្គោសញ្ញានគរបាលជាតិ ( រាជសីហ៍ ) នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរឯកឧត្តមស្នងការបានណែនាំដល់តាមបណ្តាអង្គភាព និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវប្រើប្រាស់យានយន្តរបស់អង្គភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការយកយានយន្តរបស់អង្គភាពទៅប្រើប្រាស់ជាលក្ខណ:ឯកជន ឬបម្រើឲ្យក្រុមគ្រួសារឡើយ ។
ព័ត៌មានជាតិ
មតិយោបល់