កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណដ៏មហាសែនរន្ធត់ស្ទើមិនដែលជួបនៅលើផ្លូវមួយដែលឡានមិនសូវជាលឿនតែបានបុកម៉ូតូមួយគ្រឿងអ្នកបើកបរជាស្ត្រីបណ្តាលឲ្យដាច់មនុស្សមួយកំណាត់ឡើងខ្ទេចសាច់ដែលមើលទៅគួរឲ្យរន្ធត់ចិត្តគ្រប់ៗគ្នាលើផ្លូវទៅភ្នំជាលចូការដ្ឋានដឹកថ្មលោក លី ឈួង ។
ករណីគ្រោះថ្នាក់នេះបានកើតឡើងវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៥ នៅលើផ្លូវ១១៧ ក្នុងភូមិក្រាំង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ជនរងគ្រោះក្នុងហេតុការណ៏ដ៏រន្ធត់នេះមានឈ្មោះ ខៀវ ចាន់ ភេទស្រីអាយុ ៥៥ឆ្នាំ រស់នៅភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យជនរងគ្រោះដាច់ជា២កំណាត់ស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។
សាក្សីឃើញហេតុការណ៏បាននិយាយថានៅវេលាខាងលើ គេបានឃើញ ជនគ្រោះបានជិះម៉ូតូម៉ាក ស៊ុយស៊ូគីស្មាក់ ពណ៏ខ្មៅ ពាក់ស្លាកលេខ1F 7617 ធ្វើដំណើរពី ត្បូងទៅ ជើងលុះដល់ចំណុចកើតហេតុគេបានឃើញឡានមួយ គ្រឿងម៉ាកពុយហ្សូ ពណ៏ក្រហម លាយខៀវ ពាក់ស្លាកលេខ 3A 1877 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក៏បានរេចង្កូតមកបុកម៉ូតូពេញទំហឹងអូសរាប់សិបម៉ែត្រស្លាប់យ៉ាងអនោចអធម្ម ។ក្រោយកើតហេតុអ្នកបើកបរបានចុះរត់ចោលកន្លែង កើតហេតុមុនពេលសមត្ថកិច្ចទៅដល់ ។
លោកអនុសេនីយ៏ឯក វិន ឡេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំរោង ទងបានប្រាប់ពីកន្លែងកើតហេតុមកថា ឡានដែលបានបង្កហេតុជារបស់ក្រុម ហ៊ុនដឹកថ្មចេញពីចំណុចភ្នំជាល របស់ក្រុមហ៊ុន លីឈួង ។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកបានបន្តថាដោយស្ថានភាពផ្លូវហុយផងនិងស្ថានភាពមេឃជះពន្លឺពេលល្ងាចតៃកុងឡានបើកបរក្នុងស្ថានភាពប្រថុយប្រថានទើបបានជាកើតនៅគ្រោះថ្នាក់យ៉ារន្ធត់បែបនេះ ។
ប្រភពពលរដ្ឋរស់នៅតាមផ្លូវនេះបានលើកឡើងថា ក្រុមហ៊ុន លី ឈួង និងក្រុមហ៊ុនផ្សេងទៀត ដែលកំពង់យកផ្លូវនេះធ្វើអាជីកម្មស្ទើផ្តាច់មុខទៅហើយ នោះបានបណ្តែតបណ្តោយឲ្យអ្នកបើកបរបើកមិនគោរពច្បាប់ដែលឡាននិមួយៗគ្មានគិតពីគ្រោះថ្នាក់ចរាចរណ៏ទេ ពោលអ្នកបើកបរគេបើកតំរ៉ូវចិត្តតែថៅកែ របស់គេតែប៉ុណ្ណោះ ។
ប្រភពលើកឡើងទៀតថា ក្រុមហ៊ុនទាំងនេះបានបង្កគ្រោះថ្នាក់ចរាចរណ៏ ជាញឹកញាប់ហើយអ្នកបើកបរតែងមិនទទួលខុសត្រូវចំពោះមុខច្បាប់ម្តងណាសោះ ទើបក្រុមតៃកុងឡានទាំងនោះមិនរាងចាលដោយអាងថៅកែគេជាអ្នក មានលុយសម្រាប់បង់ជនរងគ្រោះទើបការបើកបររបស់គេនៅតែមិនគោរពច្បាប់ចរាចរណ៏ជារាងរហូត ៕
មតិយោបល់