ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម ស្ថិតនៅចំណុចភូមិផ្ចឹក ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពោធិ៍សាត់ ។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និ១៥នាទី។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អ៊ុន ណៃ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិចិន្តាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុក វាលវែង បានចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) ដែលបានប្រព្រឹត្តនៅកាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។
សមត្ថកិច្ចនគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពី អធិការដ្ឋាន នគរបាលស្រុកបាកាន ថាមានជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូម៉ាក ហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J 9497 ពីឃុំមេទឹក ស្រុកបាកាន និងស្នើសុំការសហការពី បណ្តាអធិការដ្ឋាននគរបាលស្រុក.ក្រុង និងការិយាល័យជំនាញ ដើម្បីស្រាវជ្រាវស្វែងរក ។ សមត្ថកិច្ចបានបន្តថា ក្រោយធ្វើការស៊ើបសួរ ជនសង្ស័យបាន សារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមឈ្មោះ តាំង ហន ភេទប្រុស រស់នៅភូមិចិន្តាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ យកទៅលំនៅដ្ឋានវិញ ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់


មតិយោបល់