ព្រះសីហនុៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ បានចុះធ្វើការឆែកឆេរអាវុធជាតិផ្ទុះ ស្ថិតនៅចំណុចផ្លូវឯករាជ្យ ក្រុម៧ ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោមៈ
១/ ជនសង្ស័យឈ្មោះ Mai Zixi ភេទ ប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិចិន មុខរបរ បម្រើសេវាកម្មទេសចរណ៍ ស្នាក់នៅបណ្ដោះអាសន្នភ្នំពេញស្រុកកំណើត -ខេត្តក័ងចូវ ប្រទេសចិន,២/ជនសង្ស័យឈ្មោះ Bian Wei Toa ភេទ ប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិចិន មុខរបរ ធ្វើការនៅរង្គសាលស៊ីងសូតាយ ទីលំនៅបច្ចុប្បន្ន សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុស្រុកកំណើត -ខេត្តហឺណាន ប្រទេសចិន ។
វត្ថុតាងរួមមាន៖
_ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ០៦កញ្ចប់។
_កញ្ចប់ពណ៌ស មានរូបមនុស្សស្រី សង្ស័យសារធាតុញៀន ចំនួន ១៣កញ្ចប់ (ប្រភេទថ្នាំសប្បាយ) ។
_ទូរសព្ទ័ ០២គ្រឿង ម៉ាក់ iPhone 11 ០១គ្រឿង ពណ៌សំបកឪឡឹក និងម៉ាក់smartisan ពណ៌ទឹកប៊ិច ០១គ្រឿង។
_ឡាន ០១គ្រឿង ម៉ាកLuxus 330 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ2AK 5515
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់