ព័ត៌មានជាតិ

ទីតាំងបង្កប់សេវាផ្លូវភេទត្រូវបានកំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្រាវជ្រាវបង្រ្កាបរំដោះនារីរងគ្រោះ០២នាក់

កំពង់ស្ពឺ: កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដឹកនាំដោយលោកស្រីវរសេនីយ៏ទោមួនមល្លិកានាយការិយាល័យបានឆ្មក់ចូលបង្រ្កាបទីតាំងបង្កប់សេវាផ្លូវភេទជ្រកក្រោមផ្លាកម៉ាស្សាកោសជប់ស្ថិតក្នុងភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កិច្ចប្រតិបត្ដិការកម្លាំងជំនាញឃាត់ខ្លួនម្ចាស់បេីកទីតាំងម្នាក់មានឈ្មោះឈួនប៊ុនថនភេទប្រុសអាយុ៤០ឆ្នាំមុខរបរបេីកម៉ាស្សាកោសជប់។តាមការបញ្ជាក់ឲ្យដឹងពីរលោកស្រីមួនមល្លិកានាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនថា៖ក្រោយទទួលបានព័ត៌មានលោកស្រីបានគោរពស្នេីសុំគោលការណ៍ដឹកនាំពីរលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺនិងបានការឯកភាពពីរលោកស្រីចាតសូរស្មីព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺដេីម្បីប្រតិបត្ដិការរំដោះនារីរងគ្រោះដោយសារការចាញ់កលល្បិចលួងលោមពីរថៅកែរឲ្យរកសុីទទួលសេវាផ្លូវភេទផងនិងឲ្យធ្វើជាអ្នកម៉ាស្សាកោសជប់(នារីបំរេីភ្ញៀវ..)។

បច្ចុប្បន្នថៅកែម្នាក់ជាម្ចាស់ទីតាំងបង្កប់សេវាផ្លូវភេទត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការនីតិវិធីបន្ដរីឯនារីរងគ្រោះបានបញ្ជូនទៅជំនាញជួយដល់ស្រ្ដីងាយរងគ្រោះ៕

 

មតិយោបល់