ព័ត៌មានជាតិ

រថយន្តបុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យស្លាប់ ២នាក់ របួសធ្ងន់ ២នាក់

សៀមរាប: នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១និង៥០នាទី មានគ្រោះថ្នាក់ចរាចរណ៍ នៅភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ៦៦ រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កច្រាសទិសគ្នា។

រថយន្តម៉ាក ហៃយ៉ាស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ សៀមរាប 2B-0665 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូងជើងបុកនិងម៉ូតូរ៉ឺម៉កម៉ាក សេ១១០កូរ៉េ ពណ៌ក្រហម ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ សួន សុធារិទ្ធ ភេទប្រុស អាយុ ៤៤ឆ្នាំ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិក្រពើ ឃុំបល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់) បើកបរម៉ូតូសណ្តោងរ៉ឺម៉ក មានទិសដៅពីជើងទៅត្បួង មានអ្នករួមដំណើរនៅលើរ៉ឺម៉កចំនួន ៣នាក់៖
១/ឈ្មោះ ញិត តាត ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិក្រពើ ឃុំបល័ង្កស្រុកបា្រសាទបាទបាគង (ស្លាប់)។
២/ឈ្មោះ វាន វេត ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិក្រពើ ឃុំបល័ង្ក ស្រុកបា្រសាទបាគង (របួសធ្ងន់)។
៣/ឈ្មោះ ជួប បៀន ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិក្រពើ ឃុំបល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសធ្ងន់)។

ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់ទៅ អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប
ចំណែកសាកសពប្រគលឲ្យទៅក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។

មូលហេតុ៖ រថយន្តបើកបរមិនប្រកាន់ស្តាំ៕

មតិយោបល់