ព័ត៌មានជាតិ

បង្រ្កាបក្រុមចោរលួចម៉ូតូមួយក្រុមធំ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដកហូតម៉ូតូបាន៦គ្រឿង

កោះកុង: កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមចោរលួចម៉ូតូមួយក្រុមធំក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានកម្លាំងអធិការក្រុង សហការជាមួយកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល បង្ក្រាប និងរឹបអូសវត្ថុតាង ជាម៉ូតូចំនួន៦គ្រឿង និងគ្រឿងញៀនប្រភេទម៉ាទឹកកក់មួយចំនួន ។

ក្រោយពេលឃាត់ខ្លួនក្រុមចោរស្រី-ប្រុសជាច្រើននាក់ កម្លាំងអធិការក្រុង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់