បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចក្រុមទី១៣ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ សោម មឿន ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៨កូនថង់ ទម្ងន់ ២,២៣ក្រាម (ទាំងសំបក) ។
ដោយឡែកជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕


មតិយោបល់