ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចគល់ស្ពានបាឡេក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ស្ត្រីមានវិបត្តិខាងលើឈ្មោះ យ៉េត អាយុជាង ៣០ឆ្នាំ ស្នាក់នៅភូមិព្រែកតាសេក សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើបានខ្ចីលុយគេចំនួន ១៦០ដុល្លារ ក្រោយមកគ្មានលុយសងគេត្រូវបានគេមកទារព្រឹកទារល្ងាច ស្ទើតែរៀងរាល់ថ្ងៃដោយខ្លួនគ្មានលុយសងគេផង ធុញថប់ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានបាឡេ។
ប្រភពបន្តថាលុះស្ត្រីខាងលើដើរបណ្តើរយំបណ្តើរនៅខាងកើតស្ពាននោះ មានបុរសអ្នកលក់ឥវ៉ាន់តាមរទេះរុញម្នាក់បានមកសួរថា (កើតអីបានជាយំហើយស្ត្រីខាងលើឆ្លើយថា ចង់ងាប់) ពេលនោះបុរសអ្នកលក់ឥវ៉ាន់នោះ បានប្រាប់សន្តិសុខដែលយាមនៅក្បែរគល់ស្ពាននោះ ឲ្យជួយឃាត់កុំឲ្យស្ត្រីនោះទៅលោតទឹក ឃាត់រួចសន្តិសុខក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានទាក់ទងសាចញាតិមកទទួលយកស្ត្រីខាងលើត្រឡប់ទៅផ្ទះវិញ៕





មតិយោបល់