ពោធិ៍សាត់ៈ នៅថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៧និង៤៥នាទី មានករណីជនជាតិបរទេសម្នាក់ កំពុងអង្គុយលើកៅអីសុខៗ ស្រាប់តែដួលសន្លប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ បានដាច់ខ្យល់ស្លាប់ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សពជនរងគ្រោះមានឈ្មោះ លី ជីងមូ (Li Jingmou) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរចុងភៅ (ធ្វើនំប៉ាវ) ។
មូលហេតុ៖ ផ្អែកតាមកាមេរ៉ាសុវត្ថិភាព គាត់អង្គុយលើកៅអីសុខៗ ស្រាប់តែងងឹតមុខទៅលើតុ រួចក៏ដួលម្តងបន្តិចៗ ធ្លាក់ពីលើកៅអី សន្លប់រួចបញ្ជូនទៅដល់មណ្ឌលសុខភាព ឃុំថ្មដាសង្គ្រោះមិនទាន់ក៏ស្លាប់តែម្តងទៅ ។
បន្ទាប់ពីស្លាប់សាកសពត្រូវបាន ដឹកបញ្ជូនទៅមន្ទីរពេទ្យពោធិ៍សាត់ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ច័យបន្ត ។ ចំណែកទីកន្លែងកើតហេតុ សមត្ថកិច្ចនគរបាលស្រុកវាលវែង បានធ្វើការហ៊ុមព័ទ្ធ ដោយមានកម្លាំងដេកចាំដោយផ្ទាល់ ៕
មតិយោបល់