ព័ត៌មានជាតិ

Updated៖ ឈាមស្រែកស្បែកហៅ! ចាប់ខ្លួនបានហើយ ករណីប្ដីយកកាំបិតចិតត្នោតចាក់សម្លាប់ប្រពន្ធ ដោយសារប្រចណ្ឌ

ភ្នំពេញ: កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧និង២០នាទី នៅចំណុចភូមិដូនរ័ត្ន សង្កាត់ចម្ការឪឡឹក ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្ម មួយកើតទ្បើង បង្កដោយឈ្មោះ សុខ លីសម្បត្តិ ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវជាប្តីបានយកកាំបិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា អាយុ ២៣ឆ្នាំ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេចខ្លួនបាត់។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការ ជាមួយស្នងការនគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីធ្វើការសាកសួរបឋម ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចិតត្នោតចាក់ប្រពន្ធឈ្មោះ លាង ផល្លា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ប្រាកដមែន ដោយសារតែមូលហេតុប្រច័ណ្ឌ ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំប្រគល់ជនសង្ស័យឲ្យស្នងការរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់