ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ និងសាកសពនារីស្រស់ស្អាតសិស្សវិទ្យាល័យទួលទំពូងម្នាក់ អូសជាង ៣០ម៉ែត្រ ស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវលេខ១៤៣កែង៣១០ សង្កាត់/ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះ ២នាក់៖
១/ឈ្មោះ គ្រី សុខដាឡែន ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១២ សាលាទួលទំពូង ស្នាក់នៅជាមួយម្តាយមីងផ្ទះ ផ្លូវ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក(ស្លាប់)។
២.ឈ្មោះ ទៀប គឹមហេង ប្រុស អាយុប្រហែល ២០ឆ្នាំ មុខរបរកីឡាបាល់ទាត់ ពុំស្គាល់អស័យដ្ឋានរងរបួសក្បាលធ្ងន់ កំពុងសង្គ្រោះនៅគ្លីនិចពន្លឺខណ្ឌសែនសុខ។

រថយន្តបង្កហេតុមិនស្គាល់អត្តសញ្ញាណ បានបុកអូសម៉ូតូ និងសាកសពជាង ៣០ម៉ែត្រហើយរត់គេច ម៉ូតូរងគ្រោះម៉ាក CPX
បច្ចុប្បន្ន ផ្នែកជំនាញបានធ្វើការវាស់វែង និងបន្តឆែកកាំមេរារកអត្តសញ្ញាណរថយន្តបង្ក។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្សារបុសខ្នុរ ភូមិសារាយ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម៕

មតិយោបល់