ក្រុម មេឃខៀវ Manchester City បានលើកពានលើកទី ២ របស់ Premier League ក្នុងរយៈពេល ៣ ឆ្នាំមកនេះ ដោយឈ្នះក្លិប West Ham ២ – ០
កាលពីរាត្រីយប់មិញ ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Etihad Stadium ។
គ្រាប់បាល់ដំបូងដែលធ្វើឲ្យ Man City មានទឹកមាត់លេប នៅនាទី ៣៩ ដែលស្វែងរកដោយកីឡាករ Samir Nasri ដោយទាត់ចម្ងាយប្រហែល ២៣ ម៉ែត្រ ខណៈដែល Toure ប៉ះឲ្យនោះ ។រហូតមកដល់នាទី ៤៩ ក្នុងតង់ទី ២ ប្រធានក្រុម ក្លិបបិសាចក្រហម កីឡាករ Kompany បានរកជូនក្លិបមួយគ្រាប់ទៀត ដោយធានាសុវត្ថិភាពក្នុងការលើកពាន់ពេលដែលបាល់ស៊ុតពីជ្រុង ហើយស្រវ៉េស្រវ៉េស្រវ៉ានៅមុខទី នោះ ។
ក្រោយការសម្រុក គ្នាទៅវិញទៅមក នៅនាទី បន្ទាប់ក្លិបមេឃខៀវ ក៏មិនអាចធ្វើអ្វី West Ham បន្ត ហើយ West Ham ក៏មិនអាចធ្វើអ្វី Man City ក្រោយសម្លេងកញ្ជែរ អាជ្ញាកណ្តាលផ្លុំបញ្ចប់ការប្រកួត Man City ឈ្នះ ២ – ០ លើកពានលើកទី ២ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។
ដោយឡែករាត្រីជាមួយនឹងគ្នានេះដែរ ហង្សក្រហម ស្ថិតនៅតារាងលេខទី ២ ដដែល ដោយក្តីសង្ឈឹមលើកពានដំបូង តាំងពីឆ្នាំ ១៩៩០ ត្រូវអាកខាន ខណៈដែលរាត្រីយប់មិញ ហង្សក្រហមក៏លុត ក្លិប Newcastle ២ – ១ ក៏ប៉ុន្តែនៅតែចាញ់ ២ ពិន្ទុ ពីម្ចាស់ពាន មេឃខៀវ ។ សូមបញ្ជាក់ផងដែរថា ការអាកខាន លើកពានរបស់ ហង្សក្រហម ដោយសារតែខ្លួនធ្វេសប្រហែស ខណៈដែល ស្មើ ជាមួយនឹង Crystal Palace ៣ – ៣ ក្នុងជំនួបកន្លងមក និង ជាពេលវេលាដែលខ្លួននឹកស្មានមិនដល់ ដោយ ១០ នាទី របូត ៣ គ្រាប់ បណ្តាលឲ្យទឹកភ្នែកស្រក់ពេញទីលាន។ សូមបញ្ជាក់ផងដែរថា មេឃខៀវ បានលើកពាន អង់គ្លេស នេះ លើកដំបូង នៅឆ្នាំ ២០១១ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Manchester City 2 – 0 West Ham United
Liverpool 2 – 1 Newcastle United
មតិយោបល់