ព័ត៌មានជាតិ

បុរសជនជាតិទំពួនម្នាក់ ចុះលាងជើងក្នុងរណ្តៅដី រអិលធ្លាក់ចូលទឹក បណ្តាលឲ្យលង់ស្លាប់

រតនគិរីៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទី សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ នៅរណ្ដៅកាយយកដីធ្វើទំនប់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានក្រោលគោ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តតនគិរី ។

ជនរងគ្រោះ ឈ្មោះ ក្លុល វើង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មានទីលំនៅការដ្ឋានក្រោលគោ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី ។

អំពីអង្គហេតុ៖ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៨និង០០នាទីល្ងាច ជនរងគ្រោះបានទិញស្រាបៀរចំនួន០៦កំប៉ុង ផឹកមានគ្នា០៦នាក់ ពេលផឹកអស់ឈ្មោះ អឿន រីយ៉ា ភេទប្រុស បានទៅទិញស្រាថ្នាំចំនួន១លីត្រ មកផឹកទាំងអស់គ្នាទៀត រហូតដល់ម៉ោងប្រហែល ២១យប់ ក្រោយពេលផឹកស្រាអស់ ជនរងគ្រោះបានបបួលឈ្មោះ យន់ សុខណា ភេទប្រុស និងឈ្មោះ សុខ គ្រឿន ទៅឆក់ត្រី ពេលទៅដល់កន្លែងកើតហេតុ ជនរងគ្រោះបានប្រាប់ឲ្យឈប់ម៉ូតូ ថាចុះទៅលាងជើង ដោយឈ្មោះ សុខណា អង្គុយចាំលើម៉ូតូ ឯឈ្មោះ គ្រឿន បានទៅបត់ជើងធំ ពេលនោះជនរងគ្រោះបានដោះស្បែកជើងទុកនៅមាត់ទឹក រួចដើរចុះទៅប្រហែល ៤-៥ ជំហាន ក៏ធ្លាក់ចូលកន្លែងជ្រៅបាត់តែម្ដង ក្រោយមកក៏មានកម្មករចម្ការចេក មកមុជទឹកជួយរក តែរកមិនឃើញ លុះព្រឹកឡើងទើបរាយការណ៍ជូនសមត្ថកិច្ច ជួយអន្តរាគមន៍ និងរកអ្នកជំនាញមុជទឹក ចុះរាវរក រហូតដល់ម៉ោង ១៤និង៤៨នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នា២០២០ ទើបរាវរកឃើញ ។

ក្រោយការពិត្យសាកសពរបស់កម្លាំងជំនាញធ្វើកោសល្យវិច្ច័យ កម្លាំងប៉ុស្ដិ៍ជ័យឧត្តម ប៉ុស្ដិ៍សេរីមង្គល និងសាច់ញាតិ បងប្អូន របស់ជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ បីតប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់