ព័ត៌មានជាតិ

យុវជន​២​នាក់​រងរបួស​ធ្ងន់ ខណៈជិះម៉ូតូជ្រុល​ប៉ះទង្គិច​ជាមួយ​រថយន្ត​កែច្នៃ​ដឹក​ដី​

​បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​(​បាក់​ភ្លៅ​ខាងស្តាំ​ទាំង​២​នាក់​) ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ជ្រុល​ប៉ះទង្គិច​ជាមួយ​រថយន្ត​កែច្នៃ​ដឹក​ដី ។ ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥៦ A នៅ​ចំណុច ផ្លូវបំបែក​ជា​បួន ចូល​ភូមិ​រកា​គោក​ខ្វាវ ឃុំ រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​ប្រ​ភ​ព័ត៌មាន​ពី​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុ​ស្វាយ​ចេ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​០២​នាក់ ម្នាក់​ឈ្មោះ ធឿន ធិ​ប ភេទ​ប្រុស អាយុ​១៦ ឆ្នាំ រស់នៅ​ភូមិ ទ័ព​សៀម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1E 3829 ប​.​មានជ័យ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ឌុប​ឈ្មោះ​សន ចេ​ន ភេទ​ប្រុស អាយុ​១៦ ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា ។ ពេល​បើក​ទៅដល់​ចំណុចកើតហេតុ ផ្លូវបំបែក​ជា​បួន ចូល​ភូមិ​រកា​គោក​ខ្វាវ ឃុំរលួស មាន​រថយន្ត​កែច្នៃ​ដឹក​ដី​០១​គ្រឿង​បើក​ខាងមុខ​ទិសដៅ​ស្របគ្នា បើកបរ​ដោយ​ឈ្មោះ គិ​ម យឿ​ត ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ ភូមិរលំ​ជ្រៃ ឃុំភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ស៊ី​ញ៉​បត់​ឆ្វេង ក៏ត្រូវ​អ្នកបើក​ម៉ូតូ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​អ្នក​បាក់​ភ្លៅ​ខាងស្តាំ និង​អ្នករួមដំណើរ​បាក់​ភ្លៅ​ខាងស្តាំ​ផងដែរ ត្រូវបាន បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន នៅ​ស្រុក​មង្គល​បូរី ។​

​នគរបាល​បាន​បញ្ជាក់ថា​៖ មូលហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់ រថយន្ត​ស៊ីញ៉ូ​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន អ្នក​បើ​ម៉ូតូ​ឡើង​ជែង ក្នុង​ល្បឿន​លឿន ហើយក៏​ខ្វះ​ការប្រុងប្រយ័ត្ន​ផងដែរ ។

បច្ចុប្បន្ន វត្ថុតាង​ទាំង​០២​គ្រឿង​នគរបាល​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​ស្វាយចេក បន្ទាប់ពី​ធ្វើការ​ត្រួ​និត្យ និង​វាស់វែង​រួច ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេលក្រោយ ៕

មតិយោបល់