ព័ត៌មានជាតិ

បុរសកម្មករសំណង់ម្នាក់ បែកបាក់គ្រួសារ ១០ឆ្នាំ សម្រេចចិត្តចងកសម្លាប់ខ្លួន

កណ្ដាលៈ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទី មានករណីចងកសម្លាប់ខ្លួន នៅចំណុចដើមស្វាយក្នុងដីចំការ ឈ្មោះ ពៅ ថង ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អឿន ចាន់ធឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

វត្ថុតាងចាប់យក៖ ខ្សែលីឡុងជ័រ ទំហំ១០លី ប្រវែង៤.២ម៉ែត្រ(ខ្សែចងក)។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ ឈ្មោះ អឿន ចាន់លី ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ ថា ជនរងគ្រោះលែងលះបែកបាក់គ្នា ជាមួយប្រពន្ធរយៈពេល ១០ឆ្នាំមកហើយជនរងគ្រោះរស់នៅម្នាក់ឯងម្ដងនៅជាមួយម្ដាយបង្កើតម្ដងមករស់នៅជាមួយបងបង្កើត ទើបតែរយៈពេលកន្លះខែនេះជនរងគ្រោះបានមករស់នៅជាមួយគាត់(អឿន ចាន់លី)។ លុះនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះផឹកស្រាស្រវឹងហើយនៅវេលាម៉ោង ៧និង០០នាទីយប់ ជនរងគ្រោះអង្គុយមើលទូរទស្សន៍បណ្ដើរផឹកស្រាបណ្ដើរនៅផ្ទះម្ដាយមីងឈ្មោះ វៃ រុន រហូតដល់វេលាម៉ោង ៩និង០០នាទីយប់ គាត់(អឿន ចាន់លី) ក៏បានទៅផ្ទះមុនចំណែកជនរងគ្រោះមិនដឹងថា ចេញទៅណាទៀតទេ រហូតព្រឹកឡើងវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០ ទើបគាត់ដឹងថាប្អូនរបស់គាត់(ជនរងគ្រោះ)ចងកសម្លាប់ខ្លួន។ តាមការបញ្ជាក់បន្ថែមពីឈ្មោះ អឿន ចាន់លី បញ្ជាក់ថា ជនរងគ្រោះមានវិបត្តិក្នុងខ្លួនជាច្រើនកន្លងមកឧស្សាហ៍និយាយថាចង់ចងកសម្លាប់ខ្លួន។

ការពិនិត្យសាកសព៖
-សាកសពស្លៀកខោជើងខ្លីពណ៌គគីរ ពុំមានពាក់អាវ
-នៅលើដងខ្លួនអវៈយវៈសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
-មានស្នាមចងក
-សាកសពលៀនអណ្តាត
-មានទឹកកាមចេញពីប្រដាប់ភេទ

ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារចងក ក្រោយពិនិត្យបាន ប្រគល់សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់