ព័ត៌មានជាតិ

មូលហេតុអ្វីដែល Luis Van Gaal ដាក់Radamel Falcao ១១ នាក់ដំបូង​?

យោងតាមសារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃសុក្រទី ៣ ខែ មេសា នេះឲ្យដឹងថា ​គ្រូបង្វឹកបិសាចក្រហម លោក ឡូវីស វ៉ាន់ហ្គាអ៊ែល (Luis Van Gaal ) សម្រេចចិត្ត​ដាក់កីឡាករ Radamel Falcao ​១១ នាក់ដំបូង ​សម្រាប់ទទួលភ្ញៀវ Asotn Villa
នៅថ្ងៃសៅរ៍នេះ បន្ទាប់កីឡាករសញ្ជាតិកូឡ៊ុំប៊ីរូបនេះ ស្រោចស្រង់កេរ្តិ៍ឈ្មោះឡើងវិញ ដោយរកគ្រាប់បាល់ក្នុងភារៈកិច្ចប្រទេសជាតិ​។​
៣ គ្រាប់របស់ Radamel Falcao ក្នុងចំណោម២ ប្រកួត ជាមួយនឹងប្រទេស Bahrain និង Kuwait កាលពីសប្តាហ៍កន្លងទៅ ដែលជួយឲ្យខ្លួន មានមុខមាត់ឡើងវិញ បន្ទាប់ពីមិនអាច​ស្វែងរកគ្រាប់បាល់ជាច្រើន ជួយដល់បិសាចក្រហមនោះ ។​
កីឡាករអាយុ ២៩ ឆ្នាំរូបនេះ ចូលលេង​ឲ្យបិសាចក្រហម តាំងពីខែ កុម្ភៈ ដោយរកគ្រាប់បាល់ជូនបិសាចក្រហម តែ ៤ គ្រាប់តែប៉ុណ្ណោះ ខណៈដែលក្លិបនេះ ស្ថិតនៅលេខរៀងទី ៤ នៃតារាង ដែលអាចធានាថា នឹងបានលេង ក្នុងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ​។​
ជាមួយនឹងគ្រាប់បាល់ក្នុងកាតព្វកិច្ចជាតិ ត្រូវបានគេយល់ឃើញថា ឡូវីស វ៉ាន់ហ្គាអ៊ែល (Luis Van Gaal ) នឹងសម្រេចិត្តភ្លាម ដាក់ឲ្យលេង ១១ នាក់ដំបូង ។ តែទោះជាយ៉ាងណាលោក ឡូវីស វ៉ាន់ហ្គាអ៊ែល (Luis Van Gaal ) មិនទាន់បានបង្ហាញ ទម្រង់លេងនៅឡើយនោះទេ ។ ដោយឡែក កីឡាករ Rooney ដោយបានអះអាថា នៅថ្ងៃសៅរ៍នេះដែរ យើងត្រូវតែឈ្នះ ខណៈដែលលេងក្រៅទឹកដីជាមួយនឹងហង្សក្រហម យើងធ្វើបានសម្រេចទៅហើយនោះ តើរឿងអ្វីក្នុងទឹកដីមិនឈ្នះ ៕​
Falcao

មតិយោបល់