ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួស ៣នាក់ ករណីបើកម៉ូតូវ៉ាជែងត្រង់ចំណុចផ្លូវកែង ប៉ះម៉ូតូ ហើយជ្រុលទៅប៉ះរថយន្ត

សៀមរាប: នៅវេលាម៉ោង ៣និង៣៥នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលំគ្រួសក្រហម ភូមិបិតផ្ការ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង ប៉ះរថយន្ត។

ម៉ូតូ ២គ្រឿង៖
១/ម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U-7172 អ្នកបើកបរឈ្មោះ សែម យ៉ូន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ របួសធ្ងន់ អ្នករួមដំណើរឈ្មោះ ជិន ខ្មៅ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅឃុំខ្នងភ្នំ ស្លាប់នៅកន្លែងកើតហេតុ បានបើកបុកប៉ះជាមួយម៉ូតូ ម៉ាក ហុងដា ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ ស្រី កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ វ៉ា រាំ អាយុ ៣៣ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម រងរបួសស្រាលទាំង ២នាក់ ហើយបានទៅប៉ះជាមួយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ២០០១ ពាក់ផ្លាកលេខ កំពង់ធំ 3A-2142 អ្នកបើកបររត់គេចបាត់។

មូលហេតុ៖ បើកបរវ៉ាជែងត្រង់ចំណុចផ្លូវកែង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ៕

មតិយោបល់