ព័ត៌មានជាតិ

ជម្លោះរឿង ១៦០ដុល្លារ ទិញទូរស័ព្ទដៃ ប្ដីទាញកាំបិតចាក់ប្រពន្ធស្លាប់ក្នុងថ្លុកឈាមមួយរំពេច

កំពង់ធំៈ ឃាតករចាក់សម្លាប់ប្រពន្ធមួយកាំបិតស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌកំបូល តាមចាប់ខ្លួនបានហើយ នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិពោតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយចាប់ខ្លួនបានជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ប្រពន្ធដោយសារតែមានជម្លោះរឿងលុយទិញទូរស័ព្ទដៃចំនួន ១៦០ដុល្លារ ហើយថ្ងៃកើតហេតុ រូបគេចាក់ប្រពន្ធតែមួយកាំបិតប៉ុណ្ណោះក៏ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាមតែម្ដង។

ជនរងគ្រោះឈ្មោះ លាង ផល្លា អាយុ ២៣ឆ្នាំ (ស្លាប់) ។
ឃាតករជាប្ដីឈ្មោះ សុខ លីសម្បត្តិ អាយុ ២៣ឆ្នាំ (ឃាត់ខ្លួន)។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់