ព័ត៌មានជាតិ

ជាន់ហ្រ្វាំងមិនជាប់បុកគ្នាពេញទំហឹង

កំពត: នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ វេលាម៉ោង៨និង២០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅលើផ្លូវជាតិលេខ៣ (កំពត ភ្នំពេញ)ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១,១៤២,ស្ថិតក្នុងភូមិវត្តពោធ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តនិងរថយន្តដែលមានទិសដៅ ផ្ទុយគ្នា. ។
១ / .រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ.ពណ៌ស.ពាក់ស្លាកលេខកំពត3A.1068 មានទិសដៅពីលិចទៅកើត.ដល់ចំណចកើតហេតុបានជាន់ហ្វាងមិនជាប់ វីគូទទៅបោកនិងកាប៊ីនរថយន្តដែលមានទិសដៅផ្ទុយ.ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួន។
២ /.រថយន្តរងគ្រោះម៉ាកហីុយ៉ានដាយពណ៌ទឹកបិុចពាក់ស្លាកលេខកំពត3A.1345មានទិសដៅពីកើតទៅលិចដល់ចំណុចកើតហេតុរថយន្តខាងលើបានជាន់ហ្វាំងវិលគូទមកបោកត្រូវកាប៊ីនខាងមុខបណ្ដាលក្រពឹតគាបជើងអ្នកបើកបរជាប់។
អ្នកបើកបរឈ្មោះគង់ហ៊ាន ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិទ្វាថ្មី ឃំុព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ រងរបួសជើងទាំងពីធ្ធន់បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពត។
ក្រោយកើតហេតុវត្ថុតាងទាំងពីរយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំថ្មី ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់