ព័ត៌មានជាតិ

ឃាត់ខ្លួនកម្មករ៣នាក់ពាក់ព័ន្ធករណីលួចជ័រកៅស៊ូរបស់ ក្រុមហ៊ុន ភឿ ក វ៉ា កំពង់ធំ អភិវឌ្ឍន៍

កំពង់ធំ: យោងតាមផេករបស់អគ្គស្នការដ្ឋាននគរបាលជាតិបានឥ្យដឹងថា មានបុរស ៣ នាក់ ជា កម្មករ ចម្ការ ស៊ូ ត្រូវបាន សន្តិសុខ ក្រុមហ៊ុន ស្ទាក់ ឃាត់ខ្លួន ប្រគល់ ឲ្យ សមត្ថកិច្ច និង ដកហូត បាន ជ័រកៅស៊ូ ទម្ងន់ ១៥០ គីឡូក្រាម ខណ: ពួកគេ កំពុង ធ្វើ សកម្មភាព ដឹក ចេញពី ក្រុមហ៊ុន តាមរយ: ម៉ូតូ យកទៅលក់ ។

ករណីនេះ កើតឡើង នៅ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ វេលា ម៉ោង ០៦ និង ៣៥ នាទី នៅ ចំណុច ឡូត៍ កៅស៊ូ A១ កសិដ្ឋាន ទី ១ ក្រុមហ៊ុន ភឿ ក វ៉ា កំពង់ធំ អភិវឌ្ឍន៍ កៅស៊ូ ស្ថិត ក្នុងភូមិ សង្គ្រោះ ឃុំ បឹងល្វា ស្រុក សន្ទុក ខេត្តកំពង់ធំ ។

ជនសង្ស័យ ទាំង ៣ នាក់ មានឈ្មោះ ៖១. ឈ្មោះ ឈុំ មក រ៉ា ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ ភូមិ បឹង ឃុំ ចើ ង ដើ ង ស្រុក បារាយណ៍ ។ ២. ឈ្មោះ សូ យ ម៉េង ស័ រ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ភូមិ រោងចក្រ ឃុំ ចម្ការអណ្តូង ស្រុក ចម្ការលើ ខេត្តកំពង់ចាម និង ៣. ឈ្មោះ សៀង ភា ង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នៅ ភូមិ សង្គ្រោះ ឃុំ បឹងល្វា ស្រុក សន្ទុក ខេត្តកំពង់ធំ ។ ក្នុងនោះ ដកហូត ម៉ូតូ ២ គ្រឿង ផងដែរ ។

ករណីនេះ សន្តិសុខ ក្រុមហ៊ុន បាន បញ្ជូន ជនសង្ស័យ ទាំង ៣ នាក់ និង វត្ថុតាង ទៅ ឲ្យ សមត្ថកិច្ច ដើម្បី ធ្វើការ សាកសួរ និង កសាង សំណុំរឿង តាម នីតិវិធី ៕

 

មតិយោបល់