ក្រុងប៉ោយប៉ែត៖ក្រុមអាជីវករនិងកម្មករ ផ្ទុះកាតវ៉ាទាំងព្រឹកបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាង១ម៉ោងឯណោះក្នុងគោលបំណងទាមទារអោយអាជ្ញាធរក្រុង និងសមត្ថកិច្ចគ្រប់ផ្នែកច្រកទ្វារអន្តរជាតិប៉ោយប៉ែត រកយុត្តិធម៏ជូនដល់ពួកគាត់ ទាក់ទិនទៅនិងសកម្មភាពរបស់ សមត្ថកិច្ចថៃច្រកទ្វារខ្លងឡឹក ព្យាយាមបិទសិទ្ធសេរីភាពរបស់ពលរដ្ឋខ្មែរ ដែលកំពុងប្រកបមុខរបរក្នុងទឹកដីថៃសព្វថ្ងៃនេះ។
ក្នុងករណីបទច្រកទ្វារអន្តរជាតិខាងលើនោះ កើតមាននៅក្នុងម៉ោង១០ ៤០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នៅចំណុច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុតងទឹកដីកម្ពុជាតែម្តង ខណះដែលគេឃើញមានក្រុមរថយន្តដឹកហ្គាស់ចំនួន២គ្រឿងប៉ុណ្ណោះ បានយករថយន្តរបស់ខ្លួន មកចតចំមុខប៉ុស្តិ៏ ប៉ូលិសអន្តោរប្រវេសច្រកទ្វារខាងលើ រួចបិទទ្វារឡានចេញទៅបាត់តែម្តង មួយ
សន្ទុះក្រោយមកគេក៏សង្គេតឃើញមានក្រុមអូរទេះ និងក្រុមម៉ូតូឌុបប្រមាណជាង១៥០នាក់ បានមកជួបជុំគ្នាស្រែកតវ៉ា ទាមទារសិទ្ធសេរីភាពបង្កអោយមានការកកស្ទះកាន់តែធ្ងន់ធ្ងរតែម្តង។
គួរំលឹកដែលថា ទីតាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត រឺហៅស្ពានមិត្តភាពកម្ពុជាថៃនោះ បានក្លាយទៅជាចំណាំបខ្មាំង របស់ក្រុមអាជីវករខ្មែរថៃ ដែលតែងតែយកស្ពានអន្តរជាតិនេះ ធ្វើជារបាំងសំរាប់ធ្វើបាតុកម្ម ជាប្រចាំដើម្បីរកដំណោះស្រាយ នៅអ្វីដែលពួកគេចង់បាន ឯដំណោះស្រាយទាំងអាជ្ញាធរខ្មែរ ទាំងអាជ្ញាធរថៃកន្លងទៅ សម្រាប់ការទាមទារនោះ មើលទៅដូចជាល្បែងក្មេងលេងអឹចឹង បង្កអោយមានភាពស្មុកស្មាញមិនចេះចប់ ធ្វើអោយប៉ះពាល់ដល់តំបន់ទេសចរណ៏ធ្ងន់ធ្ងរទៀតផង។
តំណាងអោយក្រុមបាតុករចំនួន២នាក់បានស្រែកទាមទារ នៅមុខប្រធានស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានលើកឡើងថា មូលហេតុដែលគេនាំគ្នាធ្វើបែបនេះ គឺពួកគេក្តៅក្រហាយជាមួយនិងសមត្ថកិច្ចគយថៃ រួមជាមួយក្រុមតម្រួតមួយចំនួនទៀត បានបិទសិទ្ធសេរីភាពរបស់ពួកគេ ដោយមិនអនុញ្ញាតិអោយយករថយន្តទៅចូលដឹកហ្គាស់នៅក្នុងស្រុកអារញ្ញ័ខេត្តស្រះកែវ និងបិទសិទ្ធសេរីភាពមិនអោយកម្មករអូរទេះរបស់ខ្មែរ ដឹកទំនិញខោអាវគិបចូលទៅដល់ក្នុងផ្សារ អារញ្ញ័ឡើយ បើទួសជាមានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ ជាពិសេសគឺក្រុមម៉ូតូឌុប ក៏គេបានសំណូមពរដូចៗគ្នាដែរ តំណាងអោយក្រុមបាតុករទាំងនោះ បានលើកឡើង
ទៀតថា រាល់មូលហេតុដែលពួកគាត់ទាមទារកន្លងទៅ គឺចៅហ្វាយក្រុងប៉ោយប៉ែត ដែលមានលោកងោម៉េងជ្រួង ធ្លាប់ហៅពួកគាត់ទៅដោះស្រាយជាញឹកញាប់ដែរ ប៉ុន្តែលោកអភិបាលក្រុងខាងលើ និយាយខ្លឹមសារបែកពពុះមាត់តែម្នាក់ឯង សូម្បីតែពួកគាត់សុំនិយាយមួយនាទីក៏មិនបានដែរ ពួកគាត់បាននិយាយថា នេះរឺសិទ្ធសេរីភាពក្នុងការបញ្ជេញមតិរបស់ប្រជាពលរដ្ឋនោះ បើពលរដ្ឋទាមទារអោយមានការដោះស្រាយ បែរជាចៅហ្វាយក្រុង ប៉ាវដាច់ខ្លួនឯងយ៉ាងដូចឆ្នេះ តើពេលណាទៅទើបដំណោះស្រាយនោះត្រូវបានបញ្ចប់ជាស្ថាពរយ៉ាងដូចឆ្នេះ តំណាងដ៏ដែលបានបន្តទៀតថា បើពួកគាត់មិនធ្វើបែបនេះទេ គឺគ្មានអស់លោកណា
ចេញមុខមកដោះស្រាយរឿងលំបាករបស់ពួកគាត់ឡើយ ជាពិសេសគឺអស់លោកខាងអាជ្ញាធរកម្ពុជា ទុកពេលអោយសមត្ថកិច្ចថៃជាន់កពលរដ្ឋខ្មែរតាមអំពើចិត្ត ឯខ្លួនឯងនាំគ្នាដេកក្នុងម៉ាស៊ីនត្រជាក់យ៉ាងរំភើយផាយផាត់បំផុត។
ហេតុការទាំងអស់ខាងលើនោះ ត្រូវបានបញ្ជប់នៅម៉ោង១១ ៣០នាទី ដោយសារតែសមត្ថកិច្ចអន្តោរប្រវេសនិង ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិបោ់យប៉ែត អង្វរកទៅដល់តំណាងបាតុករអោយចូលរួមក្នុងការដោះស្រាយជាមួយអាជ្ញាធរក្រុង ដើម្បីកាត់បន្ថយនៅភាពតានតឹងលើស្ពានអន្តរជាតិនោះ បន្ទាប់មកគេក៏ឃើញក្រុមតំណាងបាតុករយល់ព្រមបើករថយន្តរបស់ខ្លួន
ចេញពីកន្លែងកើហេតុតែម្តង ដោយតំណាងទាំងនោះ បានសន្យាថា បើគ្មានដំណោះស្រាយជូនពួកគេទេ នៅរសៀលម៉ោង២ថ្ងៃនេះ ពួកគេនិងមកធ្វើម្តងទៀតក្នុងទ្រង់ទ្រាយធំតែម្តង៕
មតិយោបល់