ព័ត៌មានជាតិ

ដំណឹងស្វែងរកសាច់ញាតិ! សពបុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតទឹក នៅស្រុកលើកដែក

កណ្ដាល: នៅថ្ងៃច័ន្ទទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ០៩និង០០នាទីព្រឹក ចំណុចចុងព្រែកបាក់ទូក (ស្ពានលេខ២០) ចម្ងាយ ៨០០ម៉ែត្រពីផ្លូវជាតិលេខ១៤ ក្នុងភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល។

សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ។

សភាពហេតុ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទីព្រឹក មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឃាង សុងហេង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិកររស់នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល។ បានមកពីដាក់មងខាងលិចភូមិក្នុងបឹងវិញ មកដល់ចំណុចចុងព្រែកបាក់ទូក (ស្ពានលេខ២០) ក៏ប្រទះឃើញសាកសពមនុស្សប្រុសអណ្ដែតទឹក (មិនស្គាល់អត្តសញ្ញាណ) គ្មានសម្លៀកបំពាក់ក៏បានរាយការណ៍ជូនលោកអនុប្រធានភូមិបឹងកណ្ដាល រួចលោកអនុភូមិបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវតែម្ដង។

បន្ទាប់បានព័ត៌មានកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ ក្រុមប្រឹក្សាឃុំគ្រូពេទ្យឃុំ
ការពិនិត្យសាកសពមានភិនភាគ៖
-សាកសពមិនស្គាល់អត្តសញ្ញណភេទប្រុសអាយុចន្លោះពី២៥ឆ្នាំទៅ៣៥ឆ្នាំ
-កម្ពស់ ១,៦៨ម៉ែត្រ
-សក់ស្លូត
-សម្បុរសណ្ដែកបាយ
-មានស្នាមសាក់ជាប់និងកំភួនដៃស្ដាំ(ធារី)
-សពគ្មានសំលៀកបំពាក់
-អន្សារគូទលៀន
សាកសពពុំមានស្លាកស្នាមអ្វីទាក់ទិននិងបទល្មើសព្រហ្មទណ្ឌឡើយ។

-ការសន្និដ្ឋាន៖
តាមការពិនិត្យរបស់សមត្ថកិច្ចស្រុកផ្នែកពិនិត្យវិភាគ គ្រូពេទ្យនិងអាជ្ញាធរភូមិឃុំ សាកសពពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ សាកសពត្រូវបានប្រគល់ជូនអាជ្ញាធរភមិឃុំរៀបចំសាកសពតាមប្រពៃណី៕

មតិយោបល់