តាកែវៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកែវ បានចេញផ្សាយ ដោយអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណៈជន ដែលនិយមតាមដានបណ្តាញ សង្គម Facebook និងបណ្តាអ្នកសារព័ត៌មាន ឱ្យបានជ្រាបថា បន្ទាប់ពីទទួល បានព័ត៌មានអំពីករណីទំនាស់គ្នា រវាងនគរបាលចរាចរណ៍ផ្លូវគោក និងម្ចាស់រថយន្តដឹកមេរុ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចគោលដៅត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិអូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ បានបង្កើតក្រុមការងារចុះស៊ើបអង្កេតស្រាវជ្រាវ ចំពោះមន្ត្រីនគរបាលដែលពាក់ព័ន្ធ និងម្ចាស់រថយន្តខាងលើ និងសំដៅរកឱ្យឃើញនូវភាពអសកម្ម និងរឿងហេតុ ដែលឈានដល់ការប្រើអំពើហិង្សាដូចដែល បានលើកឡើងខាងលើ ។
ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមអរគុណដល់បណ្តាអ្នកសារព័ត៌មានទាំងឡាយ តែងតែសហការផ្តល់ព័ត៌មានអំពីភាពអសកម្មនានា របស់មន្ត្រីនគរបាលអនុវត្តច្បាប់ ដើម្បីមាន វិធានការ និងកែតម្រូវ ក៏ដូចជាការទទួលខុសត្រូវ ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដែលត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ និងម៉ឺងម៉ាត់ ចំពោះភារកិច្ចចំពោះមុខ។
ទន្ទឹមនឹងនេះ រង់ចាំទទួលជានិច្ចនូវការរិះគន់នានាក្នុងន័យស្ថាបនា ដើម្បីជាប្រយោជន៍រួម និងសំណូមពរបញ្ឈប់នូវការប្រើពាក្យប្រមាថ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលប្រាស់ចាកអំពីច្បាប់។ ចំពោះលទ្ធផល នៃការស៊ើបអង្កេត ស្នងការដ្ឋាននគរបាលខេត្តតាកែវ នឹងធ្វើការបំភ្លឺជូននៅពេលក្រោយ៕
មតិយោបល់