ផ្ទះ ព័ត៌មានជាតិ ឆ្លងក្បាលអាគុ...

ឆ្លងក្បាលអាគុយឆេះរថយន្តសាំយ៉ុងដឹកផ្លែ ឈើ មួយគ្រឿងនៅមុខផ្សារសាមគ្គីស្ទឹងត្រែង

0

ស្ទឹងត្រែង: នៅវេលាម៉ោង២និង២៥នាទី ឈានចូលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២០ មានករណី អគ្គិភ័យ ឆាបឆេះរថយន្តសាំយ៉ុងដឹកផ្លែ ឈើ មួយ គ្រឿងដែល ស្ថិតនៅ ចំណុចទល់មុខផ្សារសាមគ្គីស្ទឹងត្រែង។

ម្ចាស់រថយន្តឈ្មោះ ហ៊ូ ស៊ាងហ៊ី ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ ស្ទឹង ត្រែង ក្រុង ស្ទឹង ត្រែង ខេត្តស្ទឹងត្រែង ។
ចំពោះមូលហេតុបណ្តាលមកពីឆ្លងក្បាលអាគុយ ខូចខាតផ្នែក ខាង មុខ ទាំងស្រុង ។
កម្លាំងការិយាល័យនគរបាលអគ្គិភ័យបានចេញរថយន្តពន្លត់បាញ់ទឹកអស់០១រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ៕

មតិយោបល់