ព័ត៌មានជាតិ

Update៖ប្រជាពរដ្ឋបានចុះរាវរកសពស្ត្រីរូបនោះចេញពីក្នុងរថយន្តដែលលិចក្នុងទឹក

កណ្ដាល:ស្ត្រីមានបានឈ្លួកទឹកស្លាប់គួរឲ្យអាណោចអធ័មបន្ទាប់ពីបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានវ៉ាជែងរថយន្តដឹកដីខ្សាច់បណ្ដាលឲ្យរេចង្កូតមកខាងឆ្វេងធ្លាក់ផ្លូវក្រឡាប់ចូលក្នុងទឹកបឹងលិចបាត់។

ហេតុការណ៏ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២០។
ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំនុចទល់មុខបុរីជីបម៉ុងក្នុងសង្កាត់ដើមមានក្រុងតាខ្មៅខេត្ត។
សពស្ត្រីមានឈ្មោះស្រីលក្ខ័ភេទស្រីអាយុ៣ឆ្នាំមុខរបមេផ្ទះស្នាក់នៅបុរីលឹមឈាងហាក់ចម្ការដូងខណ្ឌដង្កោ។
យោងតាមសាក្សីដែលឃើញហេតុការណ៏មុនពេលកើតហេតុគេឃើញស្ត្រីខាងលើបើករថយន្តកាមរីហាយប្រីតពណ័សពាក់ស្លាកលេខភ្នំពេញ2BG 7274 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះហើយឡាយវីដេអូផងដែរបណ្ដាលឲ្យរេចង្កូតមកខាងឆ្វេងធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រធ្លាក់ចូលទឹកបឹងកំផ្លោកលិចបាត់បណ្ដាលឲ្យស្ត្រីរូបនោះឈ្លួកទឹកស្លាប់មួយរំពេច។

ក្រោយកើតហេតុសមត្ថកិច្ចខេត្តកណ្ដាលបានចុះមកដល់ចំនុចកើតហេតុនិងប្រជាពរដ្ឋបានចុះរាវរកសពស្ត្រីរូបនោះយកចេញពីក្នុងរថយន្តបីមកលើគោករងចាំសាច់ញ្ញាតិមកពេលមកដល់សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតំកល់ទុកនៅវត្តឬស្សីសាញ់ធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចឲ្យស្ទួចយកទៅវិញ។

មតិយោបល់