ព័ត៌មានជាតិ

បើកត្រាក់ទ័រម៉ាកគូបូតា កំពុងភ្ជួរស្រែ ជាន់មីនតោនផ្ទុះរបួសធ្ងន់

បាត់ដំបង: នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទីព្រឹកនៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំ ព្រែកជីក ស្រុក រុក្ខគិរី ខេត្ត បាត់ដំបង មានករណីផ្ទុះមីន០១ លើក
ដោយប្រជាពលរដ្ឋចំនួន ០១ នាក់ បានបើកត្រាក់ទ័រម៉ាកគូបូតា កំពុងភ្ជួរស្រែ ជាន់មីនប្រភេទមីនតោន បណ្តាលឲ្យផ្ទុះ។ ជនរងគ្រោះមាន
ឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ(រងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង)
ជាប្រជាពលរដ្ឋរស់នៅភូមិ ក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៉ីឈ្នួលភ្ជួរដីស្រែ នៅចំណុចកើតហេតុខាងលើ ។
ក្រោយកើតជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

 

មតិយោបល់