ព័ត៌មានជាតិ

ស្ពាន​អ្នកលឿង​ នឹង​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០១​ខែ​មេសា ​

ភ្នំពេញ៖ យោងតាមទំព័រ Facebook របស់អគ្គនាយកទូរទស្សន៍ជាតិ លោក គឹម គុណវឌ្ឍ បានឲ្យដឹងថា ស្ពានអ្នកលឿង ឫ ស្ពាន ស៊ូបាសា នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ មុនចូលឆ្នាំប្រពៃណីខ្មែរ។

K-1426

នៅក្នុងទំព័រ Facebook របស់អគ្គនាយកទូរទស្សន៍ជាតិ បានសរសេរថា «ស្ពានអ្នកលឿងដែលជាចំណងដៃ​ជំនួយដ៏ពិសិដ្ឋ​ពីរដ្ឋាភិបាល និងប្រជាជនជប៉ុនជាបងប្អូន ជូនដល់ប្រជាជនកម្ពុជាក្នុងសម័យតេជោ នឹងបើកសម្ពោធជាផ្លូវការជូនប្រជាពល​រដ្ឋលោកធ្វើចរាចរជាសាធារណៈ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ មុនបុណ្យចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

គួរបញ្ជាក់ផងដែរថា ស្ពាន​អ្នកលឿង ​​ជា​ប្រភេទ​ស្ពាន​ហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពី​ខេត្ត​កណ្តាល​ ទៅ​ខេត្ត​ព្រៃ​វែង និង​ឆ្ពោះ​ទៅ​​ខេត្ត​ស្វាយ​រៀង មាន​ប្រវែង​បណ្ដោយ ២២១៥​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ​កន្លះ ដែលបានចាប់ផ្តើម​​បើកការ​ដ្ឋាន​​​សាង​សង់​​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ​២០១១ ចំណាយ​ទឹកប្រាក់អស់ប្រមាណ ​​​​១៣០​លាន​​ដុល្លារអាមេរិក។ ស្ពាន​អ្នកលឿង ជា​ស្ពាន​មួយ​ត​ភ្ជាប់​ស្រុក​ពីរ ស្ថិត​នៅ​ត្រើយ​ម្ខាង​ម្នាក់ នៃ​ទន្លេ​មេគង្គ​ក្រោម នៃ​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល និង​ស្រុក​ពាមរ ខេត្ត​ព្រៃវែង៕

មតិយោបល់