ព័ត៌មានជាតិ

គ្រឿងញៀនបំផ្លាញអនាគត..! ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាត់ការតាមច្បាប់

កំពង់ស្ពឺៈ ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ ជួយដូរចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញគ្រឿងញៀន នៃអធិការដ្ឋានស្រុកសំរោងទង ប្រតិបត្ដិការបង្រ្កាបកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១និង២៥នាទី នៅចំណុច ភូមិអណ្តូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មុខសញ្ញាសង្ស័ យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន
១)-ឈ្មោះ យីម ចន្ថន ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
២)-ឈ្មោះ ម៉ន ចន្ថន ភេទប្រុស អាយុ ២២ឆ្នាំ រស់នូវភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពងស្ពឺ។
៣)-ឈ្មោះ ពូក មាស ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ក្រោយសាកសួរសមត្ថកិច្ចឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ទៀតឈ្មោះ សុត រដ្ឋា ភេទប្រុស អាយុ ៣៤ឆ្នាំ ភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកផ្ដល់ថ្នាំ ។

តាមការបញ្ជាក់ពីរលោក វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកថា ក្នុងប្រតិបត្ដិការសមត្ថកិច្ច បានធ្វើការចាប់យកវត្ថុតាង និងដកហូតបានគ្រឿងញៀន ចំនួន២១កញ្ចប់ ,ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ ១គ្រឿង ម៉ាកគុប (ចាស់)។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន និងសម្ភារៈពាក់ព័ន្ធ ផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានកសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញខេត្ដ ដើម្បីចំណាត់ការបន្ត ៕

មតិយោបល់