ព័ត៌មានជាតិ

រថយន្ត ២គ្រឿងប៉ះគ្នា បណ្ដាលឲ្យក្រឡាប់ច្រើនជុំ

ភ្នំពេញ: នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ១៦៩ កែងផ្លូវលេខ៦១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តស៊េរីទំនើប។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តព្រូស ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-5848 បើកបរដោយបុរសម្នាក់ មានអ្នករួមដំណើរ ៣នាក់ ធ្វើដំណើរពីលិចទៅកើត ខណ:ពេលបើកមកកន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ហ្វ័ធុនន័រ ពណ៌ប្រផេះ ពាក់ផ្លាកលេខ 2AR-9894 បើកបរពីត្បូងទៅជើង។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យរថយន្តទាំង ២គ្រឿង ក្រឡាប់ច្រើនជុំរងការខូចខាត និងមនុស្សរត់គេចបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់