ព័ត៌មានជាតិ

បុរសវ័យ៣៥ឆ្នាំម្នាក់ មានអាការមិនស្រួល ដួលដាច់ខ្យល់ស្លាប់ មួយរំពេច

ភ្នំពេញ: កាលពីវេលាម៉ោង២១និង១២នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ មានករណីបុរសវ័យ៣៥ឆ្នាំម្នាក់ បានប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត ដើរសុខៗ ស្រាប់តែមានអាការមិនស្រួល បានដួលប្រកាច់ដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលកើតហតុឡើង ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ រស់ ចាន់ផាណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នបានស្នាក់នៅទីកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាមនុស្សម្នាក់ ធ្លាប់ប្រើប្រាស់នូវសារធាតុញៀន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលកែប្រែ ពេលចេញមកវិញ នៅបន្តប្រើប្រាស់សារធាតុញៀនដដែល លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីដើរលេង ហើយមានអាការមិនស្រួលខ្លួន មួយសន្ទុះក្រោយមកក៏ដួលដេកនៅលើដី ហើយគ្មានអ្នកណាម្នាក់ ហ៊ានចូលទៅជិតនោះទេ ដោយសារជនរងគ្រោះជាមនុស្សកាចសាហាវ ឃើញដួលស្ងាត់បាត់មាត់យូរពេក ក្រុមគ្រួសារបានហៅមន្ត្រីមន្ទីរសង្គមកិច្ចដើម្បីដឹកជនរងគ្រោះយកទៅបន្សាប នូវសារធាតុញៀនម្តងទៀត ប៉ុន្តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចក្រុមគ្រួសារបានរាយការណ៍ជូនទៅសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ ។ ពេលនោះសមត្ថកិច្ចសមត្ថកិច្ចបានចុះពិនិត្យដល់កទីតាំងខាងលើ រួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់