ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ពិសេសម្ចាស់យានយន្តដែលគ្មានពន្ធ ឲ្យចូលមកបង់ពន្ធឲ្យបានទាន់ពេលវេលា ខណៈកាលបរិច្ឆេទកំណត់ កាន់តែខិតជិតមកដល់ហើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា បន្ទាប់ពីឃើញម្ចាស់យានយន្តគ្មានពន្ធមួយចំនួន នៅតែមិនព្រមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករតាមការអំពាវនាវនោះ នៅពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់នោះ មេត្តារួសរាន់ចូលមកបង់ពន្ធនិងអាករឲ្យបានទាន់កាលបរិច្ឆេទ ដែលអគ្គនាយកដ្ឋានគយបានកំណត់។
សេចក្តីជូនដំណឹងនោះ បានឲ្យដឹងទៀតថា 1-យានយន្ត និង រថយន្តចង្កូតឆ្វេង មិនមកបង់ពន្ធ និង2- រថយន្តស្តាំ ដែលបានកក់ប្រាក់រួចហើយ ត្រូវរូតរះ មកបង់ពន្ធ និង បង្គ្រប់។ សូមអាន សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខាងក្រោមនេះ៕

មតិយោបល់