ប្រេស៊ីលៈ កីឡាប្រដាល់ជនជាតិម៉ារ៉ុកម្នាក់ ត្រូវប៉ូលិសប្រេស៊ីលចាប់ខ្លួនពីបទរំលោភលើផ្លូវភេទស្ត្រីអ្នកសម្អាតពីរនាក់នៅក្នុងទីក្រុង រីយូ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៦។
ប៉ូលិសនិយាយថា កីឡាប្រដាល់រូបនោះមានឈ្មោះ Hassan Saada អាយុ ២២ឆ្នាំ ត្រូវបានសង្ស័យថាបានរំលោភលើផ្លូវភេទកាលពីដើមសប្តាហ៍នេះ។
កីឡាករម្នាក់នេះត្រូវប្រគួតក្នុងក្រុមទម្ងន់ស្រាល ហើយគេនឹងចូលរួមប្រកួតនៅថ្ងៃសៅរ៍ខាងមុខនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចៅក្រមប្រេស៊ីលចេញដីកាឃុំខ្លួន ១៥ថ្ងៃ ដើម្បីរងចាំធ្វើការស៊ើបអង្កេត ។ របាយការណ៍បានដកស្រង់សម្តី របស់ប៉ូលិសថា កីឡាប្រដាល់ម្នាក់នោះ បាន រុញអ្នកបម្រើម្នាក់ផ្ទុបទៅនឹងជញ្ជាំង ហើយយកភ្លៅរបស់គេត្រដុស និងព្យាយាមថើបស្ត្រីបម្រើម្នាក់នោះ ។
កីឡាករម្នាក់នេះក៏ត្រូវបានគេចោទប្រកាន់ថាបានច្របាច់ដើមទ្រូងរបស់ស្ត្រី និង លើកដៃជាសញ្ញាបង្ហាញពីកាយវិកាថោកទាប ៕

មតិយោបល់