បន្ទាយមានជ័យ៖មានប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យជាច្រើននាក់បាននាំគ្នាតវ៉ាជាមួយក្រុមហ៊ុនអគ្គិសនីរបស់ខេត្តបន្ទាយមានជ័យរឿងគីឡូវ៉ាត់ដើរលឿនខុសធម្មតាសម្រាប់ការប្រើប្រាស់ខែមីនាមុនថ្ងៃបុណ្យចូលឆ្នាំថ្មីនេះតែប្រធានអគ្គីសនីវិញថាខែក្តៅគឺកុងទ័រវ៉ាដើរលឿនអញ្ចឹងឯង។ប្រជាពលរដ្ឋនៅក្នុងខេត្តបានប្រាប់ឲ្យដឹងបន្តថាជារៀងរាល់ឆ្នាំដល់ខែជិតចូលឆ្នាំថ្មីប្រពៃណីខ្មែរគឺកុងទ័របានដើរលឿនដូហោះខុសពីខែធម្មតាច្រើងឡើងស្ទើរពាក់កណ្តាលឯណោះ។ជាក់ស្តែងដូចជាក្រុមហ៊ុនអាជីវកម្មមួយនៅក្រុងសិរីសោភ័ណខែមីនាប្រើប្រាស់អគ្គិសនីអស់ចំនួន៤,៥២០គីឡូវ៉ាត់អស់ថវិកាចំនួន៤,៥២០,០០០រៀលបើប្រៀបធៀបការប្រើប្រាស់នៅខែកុម្ភៈប្រើប្រាស់អគ្គិសនីអស់ចំនួន៣,៧៩៩គីឡូវ៉ាត់អស់ថវិកាចំនួន៣,៧៩៩.០០០រៀលតែបុណ្ណោះ។ប្រជាពលរដ្ឋរូបនោះបានបន្តទៀតថាការប្រើប្រាស់អគ្គិសនីក្រុមហ៊ុនអាជីវកម្មនេះគឺឧបករណ៍និងការប្រើប្រាស់ដាក់ថេរមិនបានថែមឧបករណ៍ឡើយហើយអគ្គិសនីប្រើប្រាស់គឺចុងសប្តាហ៍ថ្ងៃសៅ និងអាទិត្យអគ្គិសនីដាច់១ថ្ងៃ២ទៅ៣ដងឯណោះ ហើយជារៀងរាល់ឆ្នាំនៅខែមីនាជិតថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតែងតែឡើងគីឡូពី២០ទៅ៣០ភាគរយមិនដឹងមូលហេតុអ្វីនោះទេ។ ប្រជាពលរដ្ឋនៅក្នុងខេត្តបាននាំគ្នាមកតវ៉ាជាច្រើននាក់ក្នុងថ្នៃនេះហើយនៅពេលដែលតវ៉ាគឺខាងអគ្គិសនីគេកំណត់ឲ្យទិញពាក្យតវ៉ាមួយសន្លឹកតំលៃ២ម៉ឺនរៀលឯណោះ ទើបមន្ត្រីជំនាញចុះមកមើលដោយប្រើល្បិចជំនាញនៅដដែលៗ។ មន្ត្រីអគ្គិសនីបន្ទាយមានជ័យម្នាក់បានប្រាប់ថាមូលដែលអគ្គិសនីគីឡូវ៉ាត់ឡើងនៅខែមីនាគឺជាខែក្តៅហើយប្រើប្រាស់ច្រើនទើបបានជាគីឡូវ៉ាត់ឡើងខុសពេលពីខែមុនៗប្រជាពលរដ្ឋបាននាំគ្នានិយាយបន្តទៀតថាអ្នកប្រើប្រាស់ភ្លើងអគ្គីសនីរបស់ក្រុមហ៊ុនរដ្ឋក្នុងខេត្តបន្ទាយមានជ័យតែងតែជួបរឿងអយុត្តិធម៍មិនចេះដាច់ដូចជាកុងទ័រដើរលឿនខុសប្រក្រតីផ្តាច់ភ្លើងគ្មានមូលហេតុហើយមានរឿងជាច្រើនទៀតដែលជួបប្រទះរយះពេលកន្លងមកចំណែកលោកប្រធានអគ្គីសនីវិញក្រោយពីប្រជាពលរដ្ឋមានបញ្ហាក្នុងការប្រើភ្លើងអគ្គីសនីនោះគាត់បាននិយាយយកតែរួចខ្លួនតែប៉ុណ្ណោះមិនបានរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលមានបញ្ហាក្នុងការប្រើភ្លើងអគ្គីសនីនោះឡើយ៕
ព័ត៌មានជាតិ
មតិយោបល់