ភ្នំពេញ៖ ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ SOKIMEX និង TELA បានយល់ព្រមបញ្ចុះតម្លៃមកនៅត្រឹម ៣៩០០រៀលក្នុងមួយលីត្រ និងក្រុមហ៊ុន PTT បានបញ្ចុះមកនៅត្រឹម ៤០៥០រៀល ក្នុងមួយលីត្រ ខណៈតម្លៃប្រេង SAVIMEX និង LHR តម្លៃទាបជាងគេគឺ SAVIMEX ៣៥០០រៀលក្នុងមួយលីត្រ, LHR ៣៣០០ក្នុង មួយលីត្រ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានអញ្ជើញតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗនៅកម្ពុជា ជួបប្រជុំគ្នាជាលើកទី៣ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមអំពីតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន និង បញ្ហាប្រឈមនានា។
ឆ្លើយតបទៅនឹងសំណើរបស់លោក ស៊ុន ចាន់ថុល នោះ តំណាងក្រុមហ៊ុន SOKIMEX និង TELA បានសម្រេចបញ្ចុះថ្លៃ ប្រេងសាំងធម្មតាពី ៤០០០រៀល មកនៅ ៣៩០០រៀល ក្នុងមួយលីត្រ, ក្រុមហ៊ុន PTT បញ្ចុះមកនៅ ៤០៥០រៀល ក្នុងមួយលីត្រ គិតចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥៕
មតិយោបល់