ព័ត៌មានជាតិ

ម៉ែឲ្យចាំផ្ទះ មិនចាំចាក់សោរួចទៅដើរលេងបាត់ ត្រឡប់មកវិញចោរគាស់លួចលុយអស់ ១៤លានរៀល និង ៥៥០ដុល្លារ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃចន្ទ័ ០៩ កើតខែអាសាឍ ឆ្នាំជូតឯកស័ក ព ស២៥៦៤ ត្រូវថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹកនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះឆេង សុធន ភេទ ប្រុស អាយុ៥៣ឆ្នាំខ្មែរ មានទីលំនៅ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកការិយាលយ័អប់រំស្រុកកោះធំ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណសំភារៈបាត់បង់តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះមាន៖ លុយរៀលចំនួន១៤លាន រៀល(ដប់បួនលានរៀល)។ លុយដុល្លា៥៥០$(ប្រាំរយហាសិបដុល្លាអាមេរិក )

សភាពរឿងហេតុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទីព្រឹក ជនរងគ្រោះ បានចេញពីផ្ទះ ទៅធ្វើការនៅការិយាល័យអប់រំស្រុកកោះធំចំណែកប្រពន្ធបាន ទៅភ្នំពេញដោយទុកកូនប្រុសម្នាក់ឈ្មោះឆេង អានន្ទភេទប្រុសអាយុ១៤ឆ្នាំអោយនៅចាំផ្ទះ លុះនៅវេលាម៉ោង៨ ,០០ព្រឹកឈ្មោះឆេង អានន្ទ មិនបាននៅចាំផ្ទះទេបានបិតទ្វារចាក់សោផ្ទះរួចបានចេញដើរលេង រហូតដល់ម៉ោង១០,៣០នាទីថ្ងៃដដែលទើបមកផ្ទះវិញ ក៏ឃើញមានស្នាមគេលួចគាស់បង្អួចចូលក្នុងផ្ទះនិងគាស់ទូរើក៏កាយ អីវ៉ាន់ហើយបានលួចយកលុយខ្មែរនិងលុយដុល្លាយកបាត់អស់ចំនួនដូចខាងលើ។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាមមកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុក បានចុះទៅពិនិត្យកន្លែងកើតហេតុនិងកំពុងបន្តការស្រាវជ្រាវរក មុខសញ្ញាក្រុមជនសង្ស័យដើម្បី ចាត់ការតាមនីតិវិធី។

មតិយោបល់