ព័ត៌មានជាតិ

គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្ត

ភ្នំពេញៈ យោងតាមផេក នាយកដ្ឋាននីតិកម្ម បានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះថា គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្ត ដែលរកម្ចាស់ដើមពុំឃើញ៖
-ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍ ឬ យកយានយន្តទៅប្រព្រឹត្តបទល្មើសផ្សេងៗ ម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច
– ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ
លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ
– ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ
– ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ
-ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ
-ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់ ៕

មតិយោបល់