ព័ត៌មានជាតិ

អាសូរណាស់! យកកូនទៅផ្ញើរនិងជីតាបែជាទឹកលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំងៈ នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០ នៅក្នុងភូមិ
ត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីក្មេងប្រុស២នាក់ត្រូវជាបងប្អូនជីដូនមួយ បាននាំគ្នាចុះលេងទឺកស្រះបណ្តាលឲ្យលង់ស្លាប់ ខណ:ឪពុកម្តាយមិននៅផ្ទះ យកទៅផ្ញើជាមួយជីតា ។
ក្មេងរងគ្រោះខាងលើទី១មានឈ្មោះរស់ សំណាង
ភេទប្រុស អាយុ២ឆ្នាំនិងទី២មានឈ្មោះរស់ សុជាតិ ភេទ
ប្រុស អាយុ២ឆ្នាំ ពួកគេទាំង២នាក់ ត្រូវជាបងប្អូនជីដូន
មួយ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុឪពុក ម្តាយក្មេងប្រុសរងគ្រោះទាំង២នាក់ មិននៅផ្ទះទេដោយបានយកកូនទៅផ្ញើរនិងជីតាឲ្យជួយមើល ។ស្រាប់តែពួកគេនាំគ្នាចុះលេងទឹកស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង ៕

 

មតិយោបល់