ព័ត៌មានជាតិ

លឿនជ្រុលទៅបុកបង្គោល ចំណាំងផ្លាតបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស ម្នាក់ បាន ស្លាប់ នៅ កន្លែងកើតហេតុ និង ម្នាក់ទៀត រងរបួស ធ្ងន់ ត្រូវបាន បញ្ជូនទៅ សង្គ្រោះ នៅ មណ្ឌល សុខភាព ឧដុង្គ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដោយ បើក ម៉ូតូ ក្នុង ល្បឿន លឿន ជ្រុល បុក បង្គោល ចំណាំងផ្លាត អម ចិញ្ចើមផ្លូវ ។

ហេតុការណ៍ នេះ កើតឡើង នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ វេលា ម៉ោង៣និង ១៥ នាទី នៅលើ កំណាត់ ផ្លូវ លេខ ៤៤ ចន្លោះ គីឡូម៉ែត្រ 106-107 ស្ថិតក្នុង ភូមិ តាំង ពោធិ៍ ឃុំ ប្រាំបី មុម ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ បាក់ បង្គោល អស់ ២ ដើម ។

សេចក្តីរាយការណ៍ បាន ឲ្យ ដឹងថា មុនពេល កើតហេតុ ជនរងគ្រោះ ទាំង ២ នាក់ បាន ជិះ ម៉ូតូ ១ គ្រឿងក្នុង ទិសដៅ ពី លិចទៅ កើត ម៉ាក ហុងដា C15 ស៊េរី ឆ្នាំ ២២០២០ ពាក់ ស្លាក លេខ កំពង់ស្ពឺ 1Q-1247 ក្នុង ល្បឿន លឿន ។ លុះ មកដល់ ចំណុចកើតហេតុ បាន ជ្រុល បុក នឹង បង្គោល ចំ ណាត ផ្លាត ដែល ដាំ អម សងខាង ផ្លូវ ពេញទំហឹង បណ្តាល ឲ្យ ឈ្មោះ សេង ធួន ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ ភូមិ ព្រៃវែង ឃុំ ប្រាំបី មុម ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ មិន ពាក់មួក សុវត្ថិភាព ស្លាប់ នៅ កន្លែងកើតហេតុ និង ឈ្មោះ ទី ឡី ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិ ត្រពាំង ត្រោក ឃុំ ប្រាំបី មុម ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ គ្មាន មួក ដូចគ្នា រងរបួស ធ្ងន់ ត្រូវបាន បញ្ជូនទៅ សង្គ្រោះ នៅ មណ្ឌល សុខភាព ឧដុង្គ តាម រថយន្ត សាមុយ ។

បច្ចុប្បន្ន សាកសព ជនរងគ្រោះ ត្រូវបាន ប្រគល់ជូន សាច់ញាតិ យកទៅ ចាត់ចែង ធ្វើបុណ្យ បាន ប្រពៃណី ៕

 

មតិយោបល់