ត្បូងឃ្មុំៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ដោយអនុវត្តតាមបញ្ជារដ៏ខ្ពង់ខ្ពស់របស់ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឃាត់ជនសង្ស័យ លួចប្រាក់ចំនួន ៣០ម៉ឺនបាត និងជាង ៧០០០ ដុល្លារ ហើយបានរត់គេចខ្លួនទៅភូមិ/ស្រុករបស់ខ្លួននៅខេត្តត្រូវឃ្មុំ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន និងចាត់ការបន្តតាមនីតិវិធី (ជនសង្ស័យធ្លាប់ជាប់ពិរុទ្ធភាពនាពេលកន្លងមក) ៕
មតិយោបល់