ព័ត៌មានជាតិ

អាមេរិក​ទទួលរង​សីតុណ្ហភាព​ត្រជាក់​បំផុត -៥៣ អង្សារ​សេ​មិន​ធ្លាប់​មាន​ពីមុនមក​

​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​ទំព័រ​កម្សាន្ត មួយ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៩ ខែ មករា នេះ​បានឲ្យដឹងថា នៅ Comertown , Montana សហរដ្ឋអាមេរិក ត្រូវ​បាន​រង​សម្ពោធ​ត្រជាក់​បំផុត រហូតដល់​ទៅ -៥៣ អង្សារ​សេ ។ ក្នុងនោះ រដ្ឋ មួយចំនួន​នៅ​ភាគ​ខាងជើង​អាមេរិក South Dakota និង Minnesota ក៏​រង​នូវ​ការព្រមាន​ពី​កម្រ​តិ​រលកធាតុអាកា​សត្រជាក់​បំផុត​ផងដែរ​។​ជាមួយនឹង​សីតុណ្ហភាព​ត្រជាក់​បំផុត​នេះ នៅ អង់តាក់ទិក ខ្យល់​បក​បាន​នាំ​សីតុណ្ហភាព -៣៤ អង្សា​សេ ដែល​បង្ករ​ឲ្យមាន​ខ្យល់ព្យុះ គំរាមកំហែង​ដល់ ដំណាំ និង​សត្វ​ចិញ្ចឹម ។​

តាម​របាយការណ៍​បានឲ្យដឹងថា មាន​មនុស្ស ១៦ នាក់​បាន​ស្លាប់ ក្នុងនោះ​មាន អ្នក​ធ្វើ​ការជួសជុល​ផ្លូវ​ម្នាក់ និង​ស្ត្រី វ័យ ៧១ ឆ្នាំ ដែល​ចាញ់​នឹង​កម្រិត​សីតុណ្ហភាព ខណៈ​ដែល​សាកសព​ស្ត្រី​រូប​នោះ រកឃើញ​ស្លាប់​នៅលើ​រថយន្ត ក្នុង​រដ្ឋ Ohio រយៈពេល​ពី ៦ ទៅ ១២ ថ្ងៃនោះ​។​
​យ៉ាងតិច​បំផុត មនុស្ស ១០ នាក់​ផ្សេង​ទៀត ត្រូវបាន​ស្លាប់​លើ​ផ្លូវ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​សម្បូរ​ទៅដោយ​ព្រិល​ទឹកកក ជាមួយនឹង​កម្រិត​សីតុណ្ហភាព​ត្រជាក់​បំផុត ខណៈ​ដែល ៤ នាក់​ផ្សេង​ទៀត បាន​ស្លាប់ ដោ​សារ​តែ រអិល​ធ្លាក់​ទឹកទន្លេ​ស្លាប់​ភ្លាមៗ ៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy3_zps09487a56.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy2_zpsdb1e2e1d.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy4_zps06c857d1.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy1_zps4cab6ae2.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy8_zps9d3a8836.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy6_zps4aafd591.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy7_zpsb1def046.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy9_zpsc3cc6dd1.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Icy5_zps516478a3.jpg

មតិយោបល់