ភ្នំពេញ:ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា(ឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣៨នាទី ត្រង់ចំណុច ផ្លូវបេតុងស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០២នាក់
– ឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ
– ឈ្មោះ ភិន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួននៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុច ផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖ កុំព្យូទ័រ(LAPTOP)ម៉ាក TOKYO ពណ៍ប្រផេះ ចំនួន០១គ្រឿង ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកSUZUKI NEX ពណ៍ស ពាក់ស្លាកលេខ
ហេតុការណ៍៖កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះ ភេទប្រុស អាយុ៤៤ឆ្នាំ និងក្រុមគ្រួសារបាននាំគ្នាចូលសំរាកនៅបន្ទប់ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោទ្វាររបង ប៉ុន្តែមិនបានចាក់សោរទ្វារកញ្ចក់ទេ។ដល់វេលាម៉ោង០២និង១៥នាទី ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានឮសំឡេងឆ្កែព្រុសខ្លាំងពេកក៏បានភ្ញាក់ឡើងស្រាប់តែឃើញទ្វារផ្ទះចំហ រួចជនរងគ្រោះក៏ប្រញាប់ចេញពីបន្ទប់ដើរមើលទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះ ស្រាប់តែបាត់កុំព្យូទ័រ(LAPTOP)ម៉ាកTOKYO ពណ៍ប្រផេះ ចំនួន០១គ្រឿង ដែលជនរងគ្រោះទុកនៅលើតុក្បែរទ្វារផ្ទះ។ បន្ទាប់មកជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាងមើលឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស មិនស្គាល់សេរី មិនស្គាល់ស្លាកលេខ បានមកធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះរបស់ជនរងគ្រោះចូលលួចយកកុំព្យូទ័រ(LAPTOP)ខាងលើ នៅវេលាម៉ោង០១និង៣៨នាទី ហើយជនរងគ្រោះក៍បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនរង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង៤០នាទីសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី០១/ឈ្មោះមាស ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ទី០២/ឈ្មោះ ភិន ស្រីអូន អាយុ២៧ឆ្នាំ រួមនិងវត្ថុតាងរួមមាន
– ម៉ូតូម៉ាកSUZUKI NEX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ១CZ-៣៣៤៥ លេខតួ និងលេខម៉ាសុីន៣០៨៤០៨ ចំនួន ១គ្រឿង
– ទួរណឺវុីស ដងជ័រពណ៍លឿង ចំនួន ១ដើម
យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះចូលលួចយកកុំព្យូទ័រ (LAPTOP) របស់ជនរងគ្រោះប្រាកដមែន។
មតិយោបល់