ព្រះសីហនុៈ នៅវេលាម៉ោង ៦និង១០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតលើផ្លូវមហោស្រព ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ មានករណីយុវជន ៣នាក់ ឆក់កាបូបរបស់ជនជាតិចិនម្នាក់។
សូមបញ្ជាក់៖ ករណីនេះ បង្កឡើងដោយជនសង្ស័យ ៣នាក់ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពួកគេធ្វើសកម្មភាពឆក់កាបូប ខណៈពេលដែលជនរងគ្រោះ កំពុងដើរតាមផ្លូវ ហើយបើករត់គេចបាត់ បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ជ្រាវស្រាវរហូតដល់វេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យបាន ២នាក់ រីឯម្នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការជ្រាវស្រាវ ចាប់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់៕


មតិយោបល់