ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួងលោមរំលោភសេពសន្ថវៈសម្រេចម្នាក់ម្ដង

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុនៅថ្ងៃពុធ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២៣.៤៧នាទី នៅចំនុចភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ ហ ស ក ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យចំនួន០២នាក់
១. ឈ្មោះ ថា រ៉ត ហៅស្វិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង(ក) ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន)
២. ឈ្មោះ សាន អូន ហៅ ត្រងោល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន) ។

សភាពរឿងហេតុ នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣.៤៧នាទី យប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលបានដើរល្បាតម្ដុំកន្លែងកើតហេតុ ក៏បានទទួលព័ត៌មានពីម្តាយរបស់ជនរងគ្រោះថា មានគេលួងលោមកូនរបស់គាត់យកទៅមិនដឹងថាទៅទីណាទេ ហើយគាត់បាននិយាយប្រាប់សមត្ថកិច្ចថា អ្នកយកគឺឈ្មោះ ថា រ៉ត ហៅ អាស្វិត និងម្នាក់ទៀតឈ្មោះ សាន អូន ហៅត្រងោល ជាអ្នកនាំទៅ ។ ដោយបាត់កូនស្រីគាត់យូរពេក គាត់ក៏ទៅរកកូនស្រីគាត់ដល់ផ្ទះឈ្មោះ ថា រ៉ត ហៅ អាស្វិត ក៏ឃើញកូនស្រីនៅនឹងផ្ទះឈ្មោះ ថា រ៉ត ហៅស្វិត រួមនឹងឈ្មោះ សាន អូន ហៅត្រងោល ក៏នៅទីនោះដែរ ដោយមានការសង្ស័យថាប្រហែលកូនស្រីរបស់គាត់ត្រូវឈ្មោះ ថា រ៉ត ហៅស្វិត និងឈ្មោះ សាន អូន ហៅត្រងោល លួងលោមរំលោភហើយ បន្ទាប់មកគាត់បានសួរនាំកូនស្រីគាត់ភ្លាម។
ហើយកូនស្រីគាត់ឈ្មោះ ហ ស ក បាននិយាយរៀបរាប់ប្រាប់ម្តាយថា ឈ្មោះ ថា រ៉ត (ស្វិត) និងឈ្មោះសានអូនបានចាប់រំលោភខ្លួន រហូតបានសម្រេចមួយដង ម្នាក់ៗ។ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្សយ័មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានរំលោភឈ្មោះ ហ ស ក ពិតប្រាកដមែន។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មតិយោបល់