ព័ត៌មានជាតិ

ហួសចិត្ត! នារីស្រស់ស្អាតអ្នកលក់ឡេ និងគ្រឿងសំអាងម្នាក់ ខលប្ដឹងសមត្ថកិច្ចថា មានចោរគាស់ផ្ទះ ពេលប៉ូលិសចុះទៅដល់ទើបដឹង …

ភ្នំពេញ: កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងបុរីពិភពថ្មីចម្ការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីនារីអ្នកលក់ឡេ និងគ្រឿងសំអាងរូបស្រស់ស្អាតម្នាក់ នៅផ្ទះតែម្នាក់ឯង ដេកមិនលក់ភ័យខ្លាច ដោយការឮសូរខ្យល់បក់ប្រាវៗ ក៏ខលទៅប្ដឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ។

ដំណើររឿង៖ មុនពេលកើតហេតុពីព្រលប់ នារីរូបស្រស់ស្អាតខាងលើ ដែលជាម្ចាស់ផ្ទះ ចូលដេកធម្មតា ស្រាប់តែដល់វេលាម៉ោងកើតហេតុ ដឹងខ្លួនមកឮសំឡេងខ្យល់បក់ប្រាវៗ និងមានការភ័យខ្លាចផងនោះ ក៏នឹកក្នុងចិត្តថា មានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ មិនបង្អង់យូរទាញទូរស័ព្ទខលទៅប្ដឹងសមត្ថកិច្ច ចុះមកដល់ទីតាំង រួមជាមួយសន្តិសុខ ដើរត្រួតពិនិត្យជុំវិញផ្ទះគ្មានអ្វីប្លែកទេ គ្រាន់តែខ្យល់បក់ប៉ះនឹងស័ង្កសីដំបូលផ្ទះតែប៉ុណ្ណោះ៕

មតិយោបល់