បាត់ដំបងៈ នៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ២ ០២០ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេ នីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង ព្រម ទាំងយោបល់របស់លោ ក វរ សេ នី យ៍ ទោ លឹម ពុទ្ធីឡា ស្នងការរងផែ ន ការ ងារនគរបា លព្រហ្មទ័ណ្ឌ លោកវរ សេ នី យ៍ឯក ឆាង វណ្ណឆៃ អធិការនគរ បាល ក្រុងបាត់ ដំ បង បានដឹកនាំធ្វេីការ ស្រាវជ្រាវនិងបង្ក្រាបករ ណី(លួច មាន ស្ថានទម្ងន់ទោស)គាស់លំនៅ ដ្ឋានលួចទ្រព្យសម្បត្តិមួយករណីក្នុងបទល្មេីសជាក់ ស្តែងនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយសម្រេច ឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ រិទ្ធ សំផាន ហៅ ពាវ ភេទប្រុសអាយុ៣៧ឆ្នាំ មាន ទីលំនៅ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងធ្វេីការដកហូត បាន៖
១-ម៉ូតូម៉ាកZoomer-x ពណ៌ស-ក្រហម ចំនួន01គ្រឿង
២-ឡេបថប ចំនួន02គ្រឿង
៣-កូនសោរទ្វារចំនួនមួយចង្កោម
៤-កូនសោរម៉ូតូចំនួន 17កូន
៥-កាតគ្រីម៉ូតូចំនួន 07
៦-កាតគ្រីឡានចំនួន 01
៧-សៀវភៅធនាគារចំនួន 01
៨-លិខិតឆ្លងដែនចំនួន 01
៩-កាតអេសុីលីដាចំនួន 02
១០-កាតសុីអាយអុឹមប៊ីចំនួន 01
១១-មេម៉ូរី ចំនួន 01
១២-ធុងហ្គាស ចំនួន01
១៣-បំពង់ទីប ប្រវែងប្រ ហែល2ម៉ែត្រ ចំនួន01
សូមជម្រាបជូនថា កាលពីថ្ងៃទីខែ កក្កដា ឆ្នាំ ២០ ២០នៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះសុិន ស្រីសក្តិ ភេទស្រី អាយុ៣២ឆ្នាំ មានទី លំ នៅក្រុមទី១៩ ភូមិវត្តរំដួល សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនសង័្សយមិនស្គាល់អត្តសញ្ញាណធ្វេី សកម្មភាពគាស់លំនៅដ្ឋានចូលលួចយកទ្រព្យសម្បត្តិមួយ ចំនួនដូចខាងលេី។
បន្ទាប់ពីទទួលបាននូវព្រឹត្តិហេតុនេះតាមរយ: ជនរងគ្រោះឯកឧត្តម ស្នង ការបានដាក់បទបញ្ជាជាបន្ទាន់ដល់ផែនជំនាញ និងអធិការនគរបាលក្រុងបាត់ ដំបងធ្វេីការស្រាវជ្រាវលេីករណីនេះរហូតដល់ម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៣ខែ កក្កដា ឆ្នាំ ២០២០ សមត្ថកិច្ចបានបង្រ្កាបឃាត់ខ្លួនជនសង័្សយដែលធ្វេី សកម្មភា ពនិងដកហូតទ្រព្យសម្បត្តិប្រគល់ជូនជនរងគ្រោះវិញ។
អនុវត្តតាមប្រសាសន៍របស់លោក នួន សាន ព្រះរាជអាជ្ញាអម សា លា ដំបូងខេត្តបាត់ ដំបង ជនសង័្ស យរូប នេះ ត្រូវបានកសាងសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញដេី ម្បីចាត់ ការ បន្តតាមច្បាប់៕
មតិយោបល់