ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីផ្ទះពលរដ្ឋ១ខ្នងនៅស្រុកកណ្តៀង

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ០៣ ខែកក្កដា ឆ្នាំ ២០២០ វេលា ម៉ោង ១២ និង ២០ នាទី ផ្ទះ ប្រជាពលរដ្ឋ មួយ ខ្នង ត្រូវ បាន ឆ្លង ចរន្តអគ្គិសនី ឆាបឆេះ អស់ ១ ខ្នង ដែល មាន ទំហំ ៤ ម ×៥ ម ធ្វើ អំពី ឈើ ជញ្ជាំង ក្ដារ ដំបូល ប្រក់ស ង្ក័ សី ។
តាម របាយការណ៍ បាន ឲ្យ ដឹង ថា ម្ចាស់ផ្ទះ ជា កម្មសិទ្ធិ របស់ គ្រួសារ ឈ្មោះ តុល តឹ ម ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ភូមិ ចំរេះ ឃុំ ស្រែ ស្តុក ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ។

តាម របាយការណ៍ របស់ អធិការដ្ឋាន នគរបាល ស្រុក កណ្តៀង បាន ឲ្យ ដឹង ថា ករណី អគ្គិភ័យ នេះ បណ្តាល មក ពី ករណី ឆ្លង ចរន្តអគ្គិសនី ទើប បណ្តាល ឲ្យ ឆាបឆេះ ផ្ទះ ១ ខ្នង រួម និង ទ្រព្យសម្បត្តិ មួយ ចំនួន ទៀត ។
ករណី ខាងលើ នេះ សមត្ថកិច្ច បាន ប្រើប្រាស់ រថយន្ត អគ្គិភ័យ ជួយ បាញ់ ពន្លត់ អស់ ទឹក ចំនួន ០១ ឡាន ទើប គ្រប់គ្រង ស្ថានការណ៍ បាន ទាំងស្រុង ៕

 

មតិយោបល់