ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន​ឡុង ចូលរួម​អភិរក្ស​សត្វព្រៃ​ជាមួយនឹង​ព្រះអង្គម្ចាស់អង់គ្លេស

តារាក្បាច់គុនកំពូលរបស់ហុងកុង និង ​ព្រះអង្គម្ចាស់អង់គ្លេស ពិតជា​មានទំនាក់ទំនង​ល្អនឹងគ្នា ។​
កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅនេះ ព្រះអង្គម្ចាស់ Prince William និង តារាសម្តែង​ជើងចាស់ល្បីឈ្មោះទូទាំងពិភពលោក Jackie Chan បានមានឱកាសរួមគ្នាក្នុងការធ្វើសន្និសីទកាសែត ​​​អភិរក្ស​សត្វព្រៃ ដែល​ជួបគ្នា នឹងធ្វើឡើងនៅសារៈមន្ទីរ ប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុងឡុងដ៏ ។ ក្នុងព្រឹត្តិការណ៍នេះដែរ ​គេសង្កេតឃើញថា លោក Jackie Chan ហៅឈិនឡុង និង ព្រះអង្គម្ចាស់ Prince William ពិតជា​សប្បាយរីករាយ និង ​បើការ​ទំនាក់ទំនង​គ្នា ដោយ​ស្និទ្ធស្នាលជាទីបំផុត​។​

ឈិនឡុង ​ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាតារាមួយដួង​ដែលមា​ចិត្តសប្បុរសធម៌ជាទីបំផុត ក្នុងឧស្សាហកម្មកម្សាន្ត​របស់ហុងកុង ដោយក្នុងនោះ លោក​ក៏បានចូលរួមស្ទើគ្រប់សកម្មភាព អភិរក្ស​សត្វព្រៃ និងធម្មជាតិលើពិភពលោកនេះ​។​

តាមរបាយការណ៍បានឲ្យដឹងថា ​ព្រះអង្គម្ចាស់ Prince William បានវាយតម្លៃខ្ពស់ចំពោះតារាហុងកុង ដើម្បី​​កិច្ចការអភិរក្ស​សត្វព្រៃ ។​
ជាមួយនឹងវ័យកាន់តែជ្រេ លោក​ ឈិនឡុង ធ្លាប់បាននិយាយថា ខ្លួនគាត់ ​ឈប់ថតរឿងហើយ ​ ប៉ុន្តែជំនួស​ឲ្យការឈប់ថតរឿង ​លោក កំពុងតែ​មានគម្រោង​វិនិយោគ ​ជាមួយនឹងទឹកប្រាក់ ១០០ លានដុល្លារហុងកុង ដើម្បីបង្កើត​ក្រុមហ៊ុនមួយបណ្តុះបណ្តាលផ្នែកសិល្បៈ ​ដែលជាជ្រុងមួយជួយ​ដល់ឧស្សាហកម្ម​​កម្សាន្តរបស់ចិន ៕​
Jacky Chan

មតិយោបល់