ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវដើមឈើរលំដួលសង្កត់លើ បណ្តាលឲ្យរងខូចខាតយ៉ាងធ្ងន់ធ្ងរ

សៀមរាប: (ព័ត៌មានបឋម) នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីរលំដួលដើមឈើមួយដើម សង្កត់លើរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឆេវរ៉ាលេត ពណ៌ស បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណ:ម្ចាស់ចតហើយចូលទៅហូបកាហ្វេ ទីតាំងស្ថិតនៅត្រង់ចំណុច ក្បែរហាងកាហ្វេប្រោន មួយកន្លែងជាប់នឹងមាត់ស្ទឹងសៀមរាប ក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ករណីខាងលើនេះ ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានលោកក៏បានចុះទៅអន្តរាគមន៍ ដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យផងដែរ ។ សូមបញ្ជាក់ថា: ករណីនេះមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺគ្រាន់តែរងការខូចខាតនូវរថយន្តតែប៉ុណ្ណោះ ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងចុះផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់